ឯកសារណែនាំប្រើប្រាស់ប្រព័ន្ធ
មគ្គុទ្ទេសក៍ពេញលេញជាភាសាខ្មែរ សម្រាប់គ្រប់គ្រងអតិថិជន ប្រាក់កម្ចី និងការទូទាត់
សេចក្តីផ្តើម
ប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី ជាឧបករណ៍បង្កើតឡើងដើម្បីជួយសម្រួលការងារប្រចាំថ្ងៃ របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ហាងទិញលក់ ឬអាជីវកម្មដែលផ្តល់ប្រាក់កម្ចី។ ប្រព័ន្ធផ្តល់នូវលក្ខណៈពិសេសដូចជា៖
- គ្រប់គ្រងអតិថិជន — ចុះឈ្មោះ កែតម្រូវ និងតាមដានព័ត៌មានអតិថិជន
- គ្រប់គ្រងប្រាក់កម្ចី — បង្កើតកម្ចី និងកាលវិភាគសងប្រាក់ដោយស្វ័យប្រវត្តិ
- គណនាការប្រាក់ — គណនាការប្រាក់ កម្រៃ និងពិន័យដោយស្វ័យប្រវត្តិ
- តាមដានការទូទាត់ — កត់ត្រាការបង់ប្រាក់ និងបោះពុម្ពបង្កាន់ដៃ
- របាយការណ៍ — របាយការណ៍ហិរញ្ញវត្ថុ និងស្ថិតិលម្អិត
- ភាសាខ្មែរ — ចំណុចប្រទាក់ប្រើប្រាស់ជាភាសាខ្មែរពេញលេញ
- សុវត្ថិភាព — ការពារដោយលេខសម្ងាត់ និងការបែងចែកសិទ្ធិបុគ្គលិក
ចាប់ផ្តើមប្រើប្រាស់
មុននឹងចាប់ផ្តើម អ្នកត្រូវអនុវត្តតាមជំហានខាងក្រោម៖
- ចុះឈ្មោះគណនីប្រើប្រាស់ប្រព័ន្ធ (តាមជំហានខាងក្រោម)
- ចូលប្រើប្រព័ន្ធជាមួយឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់
- រៀបចំព័ត៌មានសាខា (ឈ្មោះ អាស័យដ្ឋាន រូបិយប័ណ្ណ)
- បង្កើតបុគ្គលិក និងកំណត់តួនាទី (ADMIN / CO)
- ចាប់ផ្តើមចុះឈ្មោះអតិថិជន និងផ្តល់ប្រាក់កម្ចី
ការចូលប្រើប្រព័ន្ធ
ចូលទៅកាន់ទំព័រ /login បន្ទាប់មកបញ្ចូល៖
- ឈ្មោះអ្នកប្រើប្រាស់ (username)
- លេខសម្ងាត់ (password)
បន្ទាប់ពីចូលដោយជោគជ័យ អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ផ្ទាំងគ្រប់គ្រងនៃសាខារបស់អ្នក។
ផ្ទាំងគ្រប់គ្រង (Dashboard)
បន្ទាប់ពីចូលប្រើប្រព័ន្ធ ទំព័រដំបូងគឺផ្ទាំងគ្រប់គ្រង ដែលបង្ហាញស្ថានភាពប្រតិបត្តិការទាំងមូលដូចជា៖
- ចំនួនអតិថិជន ប្រាក់កម្ចី និងកាលវិភាគទូទាត់
- ផលបូកទឹកប្រាក់ដើម ការប្រាក់ ពិន័យ កម្រៃគ្រប់គ្រង
- ការទូទាត់បានបង់ បានបង់ / មិនទាន់បង់ / ហួសកាលកំណត់
- ការជូនដំណឹងស្វ័យប្រវត្តិអំពីការបង់ប្រាក់
- តម្រងបង្ហាញតាម ថ្ងៃ / សប្តាហ៍ / ខែ / ឆ្នាំ
- សមត្ថភាពជ្រើសរើសបុគ្គលិក ឬអតិថិជនជាក់លាក់
ការគ្រប់គ្រងអតិថិជន
ចូលទៅកាន់ម៉ឺនុយ អតិថិជន ដើម្បីគ្រប់គ្រងទិន្នន័យអតិថិជន៖
បង្កើតអតិថិជនថ្មី
- ចុចប៊ូតុង បន្ថែមអតិថិជន
- បញ្ចូលព័ត៌មាន៖ ឈ្មោះ ភេទ លេខកាត់សម្គាល់ ទូរស័ព្ទ អាស័យដ្ឋាន ភូមិ/ឃុំ/ស្រុក
- រក្សាទុក និងស្វែងរកអតិថិជនបានតាមលេខសម្គាល់ ឬឈ្មោះ
មើលព័ត៌មានលម្អិតអតិថិជន
ចុចលើអតិថិជនណាមួយ អ្នកអាចមើលឃើញចំនួនកម្ចីទាំងអស់ ប្រវត្តិទូទាត់ ឯកសារភ្ជាប់ (អត្តសញ្ញាណប័ណ្ណ ឯកសារផ្សេងៗ) និងព័ត៌មានពេញលេញរបស់អតិថិជន។
ការគ្រប់គ្រងប្រាក់កម្ចី
បង្កើតប្រាក់កម្ចីថ្មី
- ចូលទៅកាន់ម៉ឺនុយ ប្រាក់កម្ចី ហើយចុច បន្ថែមកម្ចី
- ជ្រើសរើសអតិថិជន
- បញ្ចូលចំនួនទឹកប្រាក់ អត្រាការប្រាក់ របៀបបង់ប្រាក់ (ប្រចាំថ្ងៃ/សប្តាហ៍/ខែ)
- រយៈពេលកម្ចី កាលបរិច្ឆេទចាប់ផ្តើម និងកាលបរិច្ឆេទផុតកំណត់
- ប្រព័ន្ធនឹងគណនា កាលវិភាគសងប្រាក់ និងការប្រាក់ដោយស្វ័យប្រវត្តិ
- បោះពុម្ពកិច្ចសន្យាខ្ចីប្រាក់ និងកាលវិភាគសងប្រាក់
មើលព័ត៌មានលម្អិតកម្ចី
- បញ្ជីបង់ប្រាក់ទាំងអស់ រួមទាំងស្ថានភាព បង់ហើយ/មិនទាន់បង់
- ទូទាត់ប្រាក់តាមកាលវិភាគ ឬចាប់ផ្តើមសងប្រាក់
- កម្រៃគ្រប់គ្រង (Admin Fee) ពិន័យ និងការគណនាការប្រាក់
ការទូទាត់ប្រាក់
- កត់ត្រាការបង់ប្រាក់របស់អតិថិជនតាមកាលវិភាគ
- បោះពុម្ពបង្កាន់ដៃបង់ប្រាក់ (Payment Receipt) ផ្តល់ជូនអតិថិជន
- ប្រព័ន្ធកត់ត្រាប្រវត្តិទូទាត់ ការប្រាក់ ប្រាក់ដើម សេវាផាកពិន័យ សេវារដ្ឋបាល សេវាប្រតិបត្តិការ
ចំណូល/ចំណាយ
ម៉ឺនុយ ចំណូល/ចំណាយ សម្រាប់កត់ត្រាចំណូល និងចំណាយផ្សេងៗ របស់ស្ថាប័ន ដូចជា ប្រាក់បៀវត្ស ថ្លៃដឹកជញ្ជូន និងចំណាយប្រតិបត្តិការផ្សេងៗ ដើម្បីគណនាលទ្ធផលប្រចាំថ្ងៃ។
ការគ្រប់គ្រងបុគ្គលិក
ម៉ឺនុយ បុគ្គលិក អនុញ្ញាតឱ្យអ្នកគ្រប់គ្រង៖
- បង្កើតគណនីបុគ្គលិកថ្មី
- កំណត់តួនាទី៖
- ADMIN — សិទ្ធិពេញលេញក្នុងការគ្រប់គ្រង
- CO — បុគ្គលិកតាមវាល (Credit Officer) គ្រប់គ្រងតែអតិថិជន និងបុគ្គលិកខ្លួន
- កំណត់អាស័យដ្ឋាន ទូរស័ព្ទ និងព័ត៌មានផ្ទាល់ខ្លួន
របាយការណ៍
ម៉ឺនុយ របាយការណ៍ ផ្តល់នូវរបាយការណ៍ដូចជា៖
- របាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃ
- របាយការណ៍សរុបប្រចាំខែ
- របាយការណ៍កាលវិភាគសងប្រាក់ និងការទូទាត់
- របាយការណ៍ចំណូល/ចំណាយ
- ការបោះពុម្ពរបាយការណ៍
ការបិទប្រចាំថ្ងៃ (Daily Close)
ម៉ឺនុយ បិទប្រចាំថ្ងៃ អនុញ្ញាតឱ្យអ្នកមើលជាមុន (Preview) ទឹកប្រាក់សរុបដែលបានចូលតាមថ្ងៃនីមួយៗ និងធ្វើការបិទប្រតិបត្តិការប្រចាំថ្ងៃ៖
- បង្ហាញផលបូកចំណូល/ចំណាយរបស់ថ្ងៃ
- សង្ខេបចំនួនអតិថិជន ប្រាក់កម្ចីចាប់ផ្តើមថ្មី ទូទាត់ កម្រៃ និងពិន័យ
- រក្សាទុកសមតុល្យដកប្រាក់/ដាក់ប្រាក់ និងសម្គាល់ថ្ងៃបិទ
- កាលបរិច្ឆេទដែលបានបិទហើយនឹងត្រូវបានចាក់សោ (lock) ការពារការកែប្រែ
ដកប្រាក់/ដាក់ប្រាក់
តាមដានសមតុល្យដកប្រាក់/ដាក់ប្រាក់ប្រចាំថ្ងៃ និងប្រតិបត្តិការចូល-ចេញរបស់ស្ថាប័ន (លុយចូល លុយចេញ) ជាច្រើនរូបិយប័ណ្ណ និងមើលប្រវត្តិប្រតិបត្តិការទាំងអស់។
ការបោះពុម្ពឯកសារ
ប្រព័ន្ធគាំទ្រការបោះពុម្ពឯកសារដូចខាងក្រោម៖
- កិច្ចសន្យាខ្ចីប្រាក់ — (Contract)
- កាលវិភាគសងប្រាក់ — (Loan Schedule)
- បង្កាន់ដៃបង់ប្រាក់ — (Receipt)
- របាយការណ៍បញ្ជីទូទាត់ — (Payment Late / Reference)
- របាយការណ៍ដកប្រាក់/ដាក់ប្រាក់ — (Wallet)
- សេចក្តីសង្ខេបបិទប្រចាំថ្ងៃ — (Daily Close)
ឯកសារទាំងអស់ត្រូវបានរៀបចំជាទម្រង់ដែលត្រៀមរួចសម្រាប់ការបោះពុម្ព (Print-friendly) ជាភាសាខ្មែរ អាចរក្សាទុកជា PDF ឬបោះពុម្ពចេញជាក្រដាសបានភ្លាមៗ។
ជំនួយ & ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយក្នុងការប្រើប្រាស់ប្រព័ន្ធ សូមទាក់ទងមកពួកយើង៖